Cambodia: Judges Preparing For First Cambodia Genocide Trial

PHNOM PENH, CAMBODIA: Cambodian and international judges are making final preparations to begin the trial of the former commander of a Khmer Rouge torture center who is charged with crimes against humanity, a tribunal official said Thursday (31 July).

The trial of Kaing Guek Eav, 65, alias Duch, who headed the notorious S-21 prison and torture center, is scheduled for late September, said Helen Jarvis, a spokeswoman for the United Nations-assisted tribunal.

The trial is a key step in Cambodia’s long wait for justice for atrocities committed during the Khmer Rouge rule in the late 1970s. Some 1.7 million people perished.

“ To have the director of that institution on trial for crimes committed will be of enormous importance in understanding the Democratic Kampuchea regime,” Jarvis said, referring to the Khmer Rouge’s official name at the time.

The prison in Phnom Penh was the Khmer Rouge’s largest torture facility, and has now become the Tuol Sleng Genocide Museum.

About 16,000 men, women and children are believed to have been held there. Only 14 are thought to have survived.

The tribunal has been set up under Cambodia’s court system, which follows the French model in which case files are handled by investigating judges before being handed to other judges for the actual trial.

The five judges who will try Duch’s case include three Cambodians and one Frenchman, Jean-Marc Lavergne, who took up their positions in July. A fifth judge from New Zealand, Silvia Cartwright, is to arrive in Cambodia later this week, Jarvis said.

Duch is one of five suspects being held for trial. The others are former top lieutenants of late Khmer Rouge leader Pol Pot, who died in 1998.

They are former head of state Khieu Samphan, former chief ideologist Nuon Chea, ex-Foreign Minister Ieng Sary, and his wife Ieng Thirith, who served as the Khmer Rouge social affairs minister.

They face charges of crimes against humanity and war crimes.

(By KER MUNTHIT/ AP)

បានដាក់ប្រកាស ក្នុង Khmer Rouge Trial. ប្លាក៖ , , , , , . ទំលាក់ មួយវិចារ »

ព្រះសង្ឃ​ថ្នាក់​រាជា​គណៈ​សំខាន់ៗ​គ្រោង​ធ្វើ​ពីធី​បួងសួង​នៅ​ប្រាសាទ​ព្រះវិហារ

ព្រះសង្ឃ ​ថ្នាក់​រាជា​គណៈ សង្ឃ​នាយក សង្ឃ​នាយក​រង មួយ​ក្រុម​របស់​ប្រទេស​កម្ពុជា គ្រោង​នឹង​មក​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​កន្លែង​កំពុង​ប្រឈម​មុខ​ដាក់​ គ្នា​នៃ​កងទ័ព​កម្ពុជា​ថៃ ដើម្បី​ធ្វើ​ពិធី​បួងសួង​តាម​ជំនឿ​ព្រះពុទ្ធ​សាសនា​សុំ​សន្តិភាព​និង​ទឹក​ដី ជំនួស​ឲ្យ​ការបង្ហូរ​ឈាម​គ្នា​ដោយ​អាវុធ​រវាង​ប្រទេស​ទាំង​ពីរ ។

RFA Photo/Uy Sophea

សម្ដេច ​ព្រះសង្ឃ​រាជ​គណៈ​មហានិកាយ ព្រះ​មហា​សុមេធាធិបតី ទេព វង្ស (ស្ដាំ) និង មេ​បញ្ជាការ​កងទ័ព​ជើង​គោក​ថៃ នៅ​ក្នុង​វត្ត​កែវសិក្ខាគិរីស្វារៈ ក្បែរ​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ​៣០ កក្កដា ២០០៨ ។

សម្ដេច​ព្រះសង្ឃ​រាជ​គណៈ​មហានិកាយ​នៃ​ប្រទេស​កម្ពុជា​ព្រះ​ មហាសុមេធាធិបតី ទេព វង្ស បាន​មាន​ព្រះ​ថេរដីកា​កាលពី​ថ្ងៃ​ពុធ ទី​៣០ ខែ​កក្កដា នៅ​ក្នុង​ទី​វត្ត​កែវសិក្ខាគិរីស្វារៈ​នៃ​ទឹក​ដី​ខ្មែរ​ដែល​កង​ទាហាន​ឈុត​ ខ្មៅ​របស់​ថៃ​កំពុង​តែ​កាន់កាប់ ថា ព្រះសង្ឃ​ពុទ្ធ​សាសនា​ថ្នាក់​រាជា​គណៈ​សំខាន់ៗ​នឹង​មក​ធ្វើ​ពិធី​ក្រុង​ពាលី ​សុំ​ទឹក​ដី​និង​សន្តិភាព ជំនួស​ឲ្យ​ការបង្ហូរ​ឈាម​គ្នា​រវាង​កងទ័ព​ខ្មែរ​ថៃ​នៅ​ក្នុង​ជម្លោះ​ព្រំដែន ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​សីហា​ខាង​មុខ ។

ព្រះ​មហាសុមេធាធិបតី ទេព វង្ស បាន​មាន​ព្រះ​ថេរដីកា​ថា ៖ «គណៈ​សង្ឃ​ នាយក សង្ឃ​នាយក​រង សុទ្ធតែ​រាជា​គណៈ សុទ្ធតែ​សម្ដេចៗ សុំ​បូជា​ក្រុង​ពាលី​សុំ​ទឹក​សុំ​ដី សុំ​ឲ្យ​ទី​នេះ​កន្លែង​នេះ​មាន​សុខ​សន្តិភាព ចាប់តាំង​ពី​ថ្ងៃ​ទី​១​ទៅ ។ អាត្មា​ប្រកាស​ថា សុខ​ចិត្ត​យើង​បង្ហូរ​ទឹក​ភ្នែក​វា​ប្រសើរ​ជាង​បង្ហូរ​ឈាម​គ្នា ។ ថៃ​ក៏​ព្រះពុទ្ធ​សាសនា​ដូច​គ្នា»

ទោះ​យ៉ាង​ណា​រហូត​មក​ដល់​ថ្ងៃ​ពុធ​នេះ វត្តមាន​របស់​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ដែល​ចូល​មក​លុកលុយ​ក្នុង​ទី​វត្ត​ទឹក​ដី ​ខ្មែរ​រយៈពេល​កន្លះ​ខែ​ហើយ ដោយ​កងទ័ព​ថៃ​ទាំង​នោះ​មិន​ទាន់​មាន​គម្រោង​ជាក់លាក់​ណា​មួយ​ក្នុង​ការដក​ ចេញ​ពី​ទឹក​ដី​ខ្មែរ​នៅ​ឡើយ​ទេ ។

មេបញ្ជាការ​កងទ័ព​ជើង​គោក​និង​ជា​ប្រធាន​ទំនាក់​ទំនង​ព្រំដែន​ថៃ​កម្ពុជា ​ដែល​បាន​ចុះ​មក​ពិនិត្យ​ស្ថានភាព​ទាហាន​ថៃ​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​កាល​ពី​ ព្រឹក​ថ្ងៃ​ពុធ លោក​ឧត្ដមសេនីយ៍​ទោ ឌុកស៊ីត គ្រីយ៉ៃ បាន​ឆ្លើយ​បដិសេធ​ក្នុង​ការបញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​ដែល​ថា តើ​កងទ័ព​ថៃ​នឹង​ដក​ចេញ​ពី​ទឹក​ដី​ខ្មែរ​នៅ​ពេល​ណា​មួយ​នៅ​ឡើយ ដោយ​លោក​មាន​ប្រសាសន៍​ថា​វា​មិនមែន​ជា​ការងារ​របស់​លោក​ទេ ។

លោក​ឧត្ដមសេនីយ៍​ទោ ឌុកស៊ីត គ្រីយ៉ៃ បាន​ឲ្យ​ដឹង​តាម​រយៈ​អ្នក​បកប្រែ​ថា ៖ “ ការងារ​របស់​គាត់​គ្រាន់តែ​មក​មើល​ទេ គាត់​មិន​អាច​ឆ្លើយតប​បាន​ទេ ។ ធម្មតា​ការទំនាក់ទំនងគ្នារវាង​ប្រទេសទាំងពីរ” ។

កាលពី​ព្រឹក​ថ្ងៃ​អង្គារ​បញ្ញវ័ន្ត​ខ្មែរ​មួយ​ក្រុម​របស់​រាជបណ្ឌិត​សភា​ កម្ពុជា បាន​ចាត់ទុក​ការបញ្ជូន​កងទ័ព​ថៃ​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​គឺ​ជា​អំពើ​ខុស​ ច្បាប់ ហើយ​គេ​ទាមទារ​ឲ្យ​កងទ័ព​ថៃ​ទាំងអស់​ដក​ចេញ​ពី​ទឹក​ដី​ខ្មែរ​នៃ​តំបន់​ ព្រះវិហារ ។

ក្រុម​បញ្ញវ័ន្ត​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ៖ «អ្វី​ដែល​ថៃ​ធ្វើ​ពេល​នេះ ខ្ញុំ​ជឿជាក់​ថា​កម្ពុជា​អាច​តប​គ្រប់​ពេល​វេលា ប៉ុន្តែ​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​ដែល​មាន​វប្បធម៌​ខ្ពស់ ស្អប់​ខ្ពើម​សង្គ្រាម ថៃ​ទេ​មិន​ដែល​ធ្វើ​សង្គ្រាម ។ អ៊ីចឹង​សូម​ឲ្យ​ថៃ​វិល​ត្រឡប់​ទៅ​ប្រទេស​ខ្លួនឯង​វិញ ដោយ​គោរព​នូវ​បូរណភាព​ទឹក​ដី​របស់​កម្ពុជា»

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​ជិត​ ប្រាសាទ​ព្រះវិហារ ដើម្បី​ស្វែងរក​មធ្យោបាយ​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​យោធា ក៏ប៉ុន្តែ​កាលបរិច្ឆេទ​នៃ​ការសម្រេច​ដក​កងទ័ព​នោះ​គឺ​អាស្រ័យ​ទៅ​លើ​ភាគី​ថៃ ​ធ្វើ​ឡើង​ជា​មុន ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

Cambodia establishes 14-member official delegation for Beijing Olympics

PHNOM PENH, July 31 (Xinhua) — Cambodia has established a 14-member official delegation for the Beijing Olympics scheduled to open on Aug. 8, according to the National Olympic Committee of Cambodia (NOCC) Thursday.

The delegation, headed by Tourism Minister and NOCC President Thong Khon, also includes two officials, one secretary, one team leader, two swimmers and their coach, two marathon athletes and their coach, one doctor and two youths attending the Olympic Summer Camp.

The members will leave Phnom Penh for Beijing respectively on Aug. 6 and 7.

NOCC Secretary General Mea Sarun told reporters that during the Beijing Games, Cambodia aims to enhance the athletes’ skills and the country’s participation level of the international games.

Cambodia first attended the Olympics in 1959, then quitted for a long time due to civil war. It resumed its participation in 1996 to attend the Atlanta Olympics and later sent delegations to the Sydney Games in 2000 and the Athens Games in 2004.

Source: Xinhua

បានដាក់ប្រកាស ក្នុង Sport. ប្លាក៖ , , , , , , . ទំលាក់ មួយវិចារ »

អ្នកវិភាគ​នយោបាយ​និយាយ​ពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ទោះ ​ជា​កម្ពុជា​ដើរ​តាម​គន្លង​មាគ៌ា​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​ក្តី មិន​ត្រឹមត្រូវ​ក្តី លោក គិម សេឌីរ៉ា អ្នក​វិភាគ​នយោបាយ​ឯករាជ​មួយ​នៅ​ភ្នំពេញ បាន​ប្រាប់​កាសែត​អាមេរិកាំង Christian Science Monitor ថា ប្រជាធិបតេយ្យ​នៅ​អាស៊ី គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្លឹមសារ​ទេ ។

គេ​យក​ចិត្ត​ទុកដាក់​នឹង​រឿង​សេដ្ឋកិច្ច​ជា​មុន​សិន គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​អ្វី​ទទួល​មុន​សិន ទើប​គេ​គិត​រឿង​ប្រជាធិបតេយ្យ ។

អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ លីកាដូ មាន​ប្រសាសន៍​ថា លទ្ធិ​ប្រជាធិបតេយ្យ ត្រូវ​តែ​ដូច​គ្នា នៅ​ទីណា​ក៏​ដោយ ព្រោះ​វា​ជា​គោលការណ៍​សកល ។ ស្ថិរភាព​មាន​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​ជាង​៤០​% រក​រស់​បាន​ក្រោម ៤.០០០​រៀល ក្នុង​មួយ​ថ្ងៃ ។ គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ កាន់តែ​រីក​ធំ​ឡើង​ៗ ហើយ​អ្នក​ធុន​កណ្តាល មាន​តិចតួច​ប៉ុណ្ណោះ ។

សេដ្ឋវិទូ​ជាតិ​អង់គ្លេស​ម្នាក់ ឈ្មោះ​លោក A. Christopher Windsor បាន​សរសេរ​អត្ថបទ​មួយ កាលពី​ថ្ងៃ​ច័ន្ទ ២៨ កក្កដា ថា បើ​គេ​មើល​កំណើន​សេដ្ឋកិច្ច ១១​% គេ​តែង​គិត​ថា មនុស្ស​ម្នា​រក​ចំណូល​បាន​កើន​លើស​ពេល​មុនៗ ។ ប៉ុន្តែ បើ​គេ​មើល​ទំនិញ​សព្វ​សារពើ​ឡើង​ថ្លៃ ឬ​អតិផរណា ដល់​ទៅ ១៨% គេ​តោង​គិត​ថា អ្នកក្រ​គឺ​កាន់តែ​ក្រ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

Opposition Offers Money for Proof of Rigging


Mu Sochua, secretary-general of the opposition Sam Rainsy Party, calls out to supporters near party headquarters in Phnom Penh Wednesday.
Mu Sochua, deputy secretary- general of the opposition Sam Rainsy Party, calls out to supporters in Phnom Penh Wednesday.

Opposition leader Sam Rainsy offered money to voters who could help him prove Sunday’s elections were rigged, as he led a rally at his party headquarters in the capital Wednesday.

More than 300 people gathered at the headquarters, under the watch of a large number of armed intervention, military and traffic police, who also positioned a water-cannon on Sotheros Boulevard outside the headquarters.

The Sam Rainsy Party won 26 seats in Sunday’s election, according to National Election Committee preliminary figures, but he has contested the results.

Sam Rainsy said at the rally he was attempting to collect from voters proof they had used an illegal administrative form, No. 1018, for voting. He offered $50 to anyone who could prove they voted with the form, even though their names were not on the voter registry.

Opposition votes were taken by NEC “ bandits,” who conspired to ensure a Cambodian People’s Party victory, Sam Rainsy said.

NEC Secretary-General Tep Nitha said the national election body had issued form No. 1018 a day before the election to people who were on voter registries but did not have photo identification, which is legal under election regulations.

Suth Dyna, deputy secretary-general of the Norodom Ranariddh Party, said Wednesday his party supported the Sam Rainsy Party’s call for form 1018. His party was also preparing documentation to complain over election results, he said.

Source: VoA News

បានដាក់ប្រកាស ក្នុង Election. ប្លាក៖ , , , . ទំលាក់ មួយវិចារ »

ក្រសួង​សុខាភិបាល​ចែក​មុង​និង​អង្រឹង​ដល់​ទាហាន​នៅ​ព្រះវិហារ

មន្ដ្រី ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់​នៃ​ក្រសួង​សុខាភិបាល​នៅ​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០០៨​នេះ ថា មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់​បាន​ធ្វើការ​ចែកចាយ​មុង​និង​អង្រឹង​ ជ្រលក់​ថ្នាំ​ការពារ​ជំងឺ​គ្រុនចាញ់​ឲ្យ​ដល់​កងទ័ព​ជាតិ​ខ្មែរ​ដែល​កំពុង​តែ ​ឈរ​ជើង​ការពារ​តំបន់​ប្រាសាទ​ព្រះវិហារ ពីព្រោះ​ថា​នៅ​ទី​នោះ​គឺ​ជា​តំបន់​មួយ​មាន​អត្រា​ជំងឺ​គ្រុនចាញ់​ខ្ពស់ ។

RFA Photo/Uy Sophea

ទាហាន​ខ្មែរ​យាម​ល្បាត​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០០៨ ។

ប្រធាន​ផ្នែក​មុង​ជ្រលក់​ថ្នាំ​នៃ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​ គ្រុនចាញ់ លោក​វេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន បាន​មាន​ប្រសាសន៍​ថា​ពេល​នេះ​គឺ​ជា​រដូវ​ភ្លៀង​ធ្លាក់​ខ្លាំង ដូច្នេះ​ជំងឺ​គ្រុនចាញ់​អាច​នឹង​កើត​មាន​ច្រើន​ជាង​ពេល​ធម្មតា ជា​ពិសេស​នៅ​តាម​តំបន់​ព្រំដែន​ដូច​ជា​ខេត្ត​ព្រះវិហារ​នោះ ។

លោក​បាន​បន្ត​ទៀត​ថា ប៉ុន្តែ​សម្រាប់​កងទ័ព​ខ្មែរ​ដែល​កំពុងតែ​ការពារ​តំបន់​ប្រាសាទ​ព្រះវិហារ​ នោះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ករណី​ណា​មួយ​កើតឡើង​នូវ​ជំងឺ​គ្រុនចាញ់​នោះ​ទេ ពីព្រោះ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់​នៃ​ក្រសួង​សុខាភិបាល បាន​ជួយ​ការពារ​រួច​ជា​ស្រេច​ទៅ​តាម​រយៈ​ការផ្តល់​មុង​និង​អង្រឹង​ជ្រលក់​ ថ្នាំ​នោះ ។

លោក​វេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន បាន​មាន​ប្រសាសន៍​ថា ៖ «ខាង​យើង​ មិន​មាន​អី​កត់សម្គាល់​ថា ឈឺ​អី​ធំដុំ​ធ្ងន់ធ្ងរ​ដូច​ខាង​ថៃ​ផ្សាយ​នោះ​ទេ បើ​មាន​បញ្ហា​ឈឺ​ធ្ងន់ធ្ងរ​គឺ​មាន​វិធានការ​ចុះ​ទៅ​ប្រើ​ថ្នាំ​បាញ់​បំបាត់​ ប្រភព​មូស ឬក៏​យើង​មាន​វិធានការ​អី​ផ្សេង​ទៀត ឬ​ក៏​យើង​ត្រូវ​យក​គ្រូពេទ្យ​យើង​ចុះ​ទៅ​ជា​បន្ទាន់ យើង​ព្យាបាល​ភ្លាមៗ»

បញ្ជាក់​ប្រាប់​ពី​បញ្ហា​នេះ​ដែរ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​ គ្រុនចាញ់ លោក​វេជ្ជបណ្ឌិត ឌួង សុជាតិ បាន​ឲ្យ​ដឹង​ថា​ក្រៅពី​បាន​ផ្ដល់​មុង​និង​អង្រឹង​ជ្រលក់​ថ្នាំ ក្នុង​នោះ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់​របស់​ក្រសួង​សុខាភិបាល​ ថ្មីៗ​នេះ ក៏​បាន​ធ្វើការ​ផ្តល់​ឪសថ​មួយចំនួន​ផងដែរ​ឲ្យ​ដល់​កងទ័ព​ជាតិ​ដែល​កំពុងតែ​ ឈរ​ជើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ ។

មន្ដ្រី​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​មិន​ទាន់​មាន​បញ្ហា​ទាហាន​ឈុត​ខ្មៅ​ថៃ​ចូល​មក​លុកលុយ​ក្នុង​ទឹក​ដី​ ប្រាសាទ​ព្រះវិហារ​ខ្មែរ​នោះ គឺ​មជ្ឈមណ្ឌល​ជាតិ​បាន​ធ្វើការ​ចែកចាយ​មុង​ជ្រលក់​ថ្នាំ​ឲ្យ​ដល់​កងទ័ព​ដែល​ ធ្លាប់​យាម​ប្រចាំការ​នៅ​តាម​ព្រំដែន​និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ ព្រះវិហារ​នោះ​រួច​ហើយ​ដែរ​ដែល​បាន​ផ្ដល់​មុង​ថ្មី​ជិត​ដប់​ម៉ឺន​មុង ។

ប្រធាន​ផ្នែក​មុង​ជ្រលក់​ថ្នាំ​នៃ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​ គ្រុនចាញ់ លោក​វេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន បាន​បញ្ជាក់​ថា​តាមរយៈ​ការផ្តល់​មុង​និង​អង្រឹង​ជ្រលក់​ថ្នាំ ព្រមទាំង​ផ្តល់​ឪសថ​សម្រាប់​ព្យាបាល​ជំងឺ​គ្រុនចាញ់​ផង​នោះ ទាំង​កងទ័ព​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ឆ្នាំ​នេះ​គេ​ រំពឹង​ថា​អាច​ការពារ​ជំងឺ​គ្រុនចាញ់​បាន​ប្រមាណ​៩០% ។

លោក​វេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន បាន​មាន​ប្រសាសន៍​ថា ៖ «អ្នក​ដែល​ឈរ​នៅ​ហ្នឹង​ចាស់​ពី​មុន​យើង​បាន​ចែក យើង​បាន​ជ្រលក់​មុង​គាត់​ដែល​ចាស់​ហ្នឹង​ដើម្បី​ការពារ​ជំងឺ​គ្រុនចាញ់»

ទាក់ទង​ទៅ​នឹង​អត្រា​ជំងឺ​គ្រុនចាញ់​នៅ​ទូទាំង​ប្រទេស​វិញ​នោះ មន្ត្រី​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់​នៃ​ក្រសួង​សុខាភិបាល​បាន​ បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​នេះ​គិត​ចាប់តាំង​ពី​ដើម​ឆ្នាំ​រហូត​មក​ដល់​ពេល​នេះ​គឺ​មាន​ ជំងឺ​គ្រុនចាញ់​ចំនួន​១៥៥០០​ករណី ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​៤៦​នាក់ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

Ruling Party Reaches Out to Old Partner


Khmer audio aired 30 July 2008 (1.00 MB) - Download (MP3) audio clip
Khmer audio aired 30 July 2008 (1.00 MB) - Listen (MP3) audio clip

The ruling Cambodian People’s Party was seeking a partner in its ruling government Wednesday, and officials said it would reach out to its old partner, the fractured royalist party Funcinpec.

CPP officials said Wednesday they would not allow some members of the royal family to join the government, but they would be amenable to adding other members of the party, as the next government faces a potential deadlock after Sunday’s vote.

“ I met with [Funcinpec Secretary-General] Nhiek Bunchhay yesterday, and I reported to Samdech Hun Sen, and Samdech prime minister will discuss with the party,” government spokesman Khieu Kanharith said, adding that the coalition could include one party, like Funcinpec, or two.

The overture follows a unified censure of Sunday’s polls by four main parties: Sam Rainsy, Human Rights, Norodom Ranariddh and Funcinpec. Analysts say the four parties can keep the government deadlocked if they refuse to be sworn in to the National Assembly within 60 days.

Keo Puth Reaksmey, president of Funcinpec and son-in-law to former king Norodom Sihanouk, and Sisowath Sirirath, second vice president of Funcinpec, would not be acceptable to such a coalition, because they protested the election results, Khieu Kanharith said.

Keo Puth Reaksmey is currently a deputy prime minister, and Sisowath Sirirath is a government adviser. Keo Puth Reaksmey could not be reached for comment Wednesday, and Sisowath Sirirath declined to comment.

Nhiek Bunchhay confirmed the negotiations took place and said Funcinpec was of two opinions.

“ I think if we join the coalition, we will gain standing,” he said.

But a coalition depends on a decision by Funcinpec’s permanent committee, he added.

The CPP claims to have won 90 seats in this election, compared to just 51 in 1993, far more than the number needed to form a single-party government or pass important legislation on its own.

Funcinpec fell to just two seats Sunday, following 58 seats in 1993, 43 in 1998 and 26 in 2003.

Even if Funcinpec has two seats, they can join a government as a partner of CPP, said Koul Panha, executive director of the Committee for Free and Fair Elections.

“ But the question is how strong Funcinpec will be in the government,” he said.

Source: VoA News

បានដាក់ប្រកាស ក្នុង Election. ប្លាក៖ , , , , . ទំលាក់ មួយវិចារ »

សម្ដេចឪ​នឹង​ដឹកនាំ​ការតស៊ូ​ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ​បើ​ថៃ​ឈ្លានពាន

ព្រះ ​មហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ បាន​មាន​ព្រះរាជ​ឱង្ការ​ថា​ព្រះអង្គ​នឹង​ដឹកនាំ​ការតស៊ូ​ដើម្បី​ការពារ​ ប្រាសាទ​ព្រះវិហារ​និង​ប្រទេស​កម្ពុជា ប្រសិនបើ​ប្រទេស​ថៃ​ធ្វើការ​ឈ្លានពាន​វាតទី​យក​នោះ ។

AFP Photo

សម្តេច នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ព្រះរាជ​ឱង្ការ​នៅ​ក្នុង​ព្រះរាជ​សារ​ដែល​បាន​ធ្វើឡើង​តាំងតែ​ពី​ចុង​ខែ​ ធ្នូ ឆ្នាំ​២០០៣ ប្រទាន​ចំពោះ​អ្នក​សរសេរ​ព្រះរាជ​ជីវប្រវត្តិ​របស់​ព្រះអង្គ​ជា​ជនជាតិ​ អូស្ត្រាលី គឺ​លោក Julio Jeldres ហើយ​ដែល​ទើប​នឹង​ចេញ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ បេអឹមដេ នៅ​ក្នុង​សប្តាហ៍​នេះ គឺ​នៅ​ក្រោយ​ពេល​ដែល​ប្រទេស​កម្ពុជា​មាន​ជម្លោះ​ជាមួយ​ប្រទេស​ថៃ​នោះ ព្រះ​មហាវីរក្សត្រ​បាន​បញ្ជាក់​ថា ៖ “ ខ្ញុំ​យល់​ឃើញ​ថា យើង​មិន​ត្រូវ​រំឭក​ឬ​សរសេរ​ឡើង​វិញ​នូវ​រឿង​ប្រាសាទ​ព្រះវិហារ​ទេ ។ ការកាត់ក្តី​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ គឺ​ជា​ការបញ្ជាក់​ច្បាស់លាស់​ណាស់​ទៅ​ហើយ” ។

នៅ​ក្នុង​ព្រះរាជ​សារ​ជា​ភាសា​បារាំង​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​ហើយ ​មាន​ការបក​ប្រែ​ក្រៅ​ផ្លូវការ​នោះ ព្រះ​មហាវីរក្សត្រ​បាន​មាន​ព្រះរាជ​ឱង្ការ​ថា ៖ “ ចំពោះ​ពួក​ថៃ​ដែល​នៅតែ​បន្ត​ចង់​ទាមទារ​យក​ប្រាសាទ​ព្រះវិហារ​នោះ គ្មាន​នរណា​អាច​ឃាត់ឃាំង​ពួក​គេ​ដោយ​ការសរសេរ​ឬ​និយាយ​ឲ្យ​ពួក​ថៃ​នេះ​ បញ្ឈប់​ការចង់​ទាមទារ​ប្រាសាទ​ព្រះវិហារ ឬ​ក៏​អង្គរវត្ត​នោះ​ឡើយ ។ បើ​ពួក​ថៃ​មិន​ធ្វើ​ដូច​ហ៊ីត្លែរ ដែល​គាត់​បាន​លើក​កងទ័ព​ដ៏​មហិមា​របស់​គាត់ ក្នុង​ឆ្នាំ​១៩៣៩​-​១៩៤០ ដើម្បី​លុកលុយ​យក​ទឹក​ដី L’Alsace និង Lorrain នៅ​ប្រទេស​បារាំង​នោះ​ទេ ពួក​ថៃ​មិន​អាច​យក​ជោគជ័យ​ក្នុង​ការវាតទី​យក​ទឹក​ដី​ប្រទេស​កម្ពុជា និង​ប្រាសាទ​ព្រះវិហារ​នោះ​បាន​ទេ” ។

ព្រះ​មហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ ដែល​ជា​អ្នក​ដឹកនាំ​ការទាមទារ​ប្រាសាទ​ព្រះវិហារ​រហូត​ដល់​ទទួល​បាន​ជោគជ័យ​ ក្នុង​ការសម្រេច​ក្តី​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ បាន​បញ្ជាក់​ទៀត​ថា ៖ “ យ៉ាងណា​ក៏ដោយ​ចុះ​ក្នុង​ករណី​នេះ​ទោះបី​ជា​ខ្ញុំ​មាន​វ័យ​ចំណាស់​ហើយ​ក៏​ ដោយ ខ្ញុំ​នឹង​ចូល​ព្រៃ​ម៉ាគី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​វាតទី​និយម​ថៃ នៅ​ពេល​ដែល​កងទ័ព​ថៃ​ចូល​ឈ្លានពាន​កម្ពុជា​នោះ” ។

គួរ​បញ្ជាក់​ថា​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ដែល​ស្ថិត​លើ​ភ្នំ​ដងរែក​ក្បែរ​ ព្រំដែន​ថៃ​នោះ​បាន​កើត​ជា​ជម្លោះ​រវាង​ខ្មែរ​និង​ថៃ​ជា​យូរ​មក​ហើយ រហូត​ដល់​មាន​ការសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ នា​ឆ្នាំ​១៩៦២ ថា​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ​ស្ថិត​ក្រោម​អធិបតេយ្យភាព​របស់​ខ្មែរ ។

ប៉ុន្តែ​ជម្លោះ​បាន​កើត​មាន​សា​ជា​ថ្មី​ទៀត​នៅ​តំបន់​ព្រំដែន​ក្បែរ​ ប្រាសាទ​ព្រះវិហារ ក្រោយ​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ប្រកាស​ពី​ការចូល​ឈ្លានពាន​របស់​ថៃ ជាពិសេស​គឺ​ការចូល​កាន់កាប់​ទឹក​ដី​នៃ​វត្ត​សិក្ខាគិរីស្វារៈ ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​ទទួល​ជោគជ័យ​ក្នុង​ការដាក់​ប្រាសាទ​ព្រះវិហារ ​ជា​បេតិកភណ្ឌ​ពិភពលោក​ដែល​ប្រទេស​ថៃ​ធ្លាប់​បាន​ធ្វើការ​ប្រឆាំង​ជំទាស់​ជា ​យូរ​មក​ហើយ ។

ក្រោយ​ពី​ការចូល​លុកលុយ​នោះ​ប្រទេស​កម្ពុជា​បាន​ធ្វើការ​ចរចា​ជាមួយនឹង​ ប្រទេស​ថៃ​មួយ​លើក​ជា​ពីរ​លើក​រួច​មក​ហើយ ដើម្បី​ឲ្យ​មាន​ការដក​កងទ័ព​ចេញ​ពី​តំបន់​នោះ ។

ការចរចា​ចុង​ក្រោយ​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ដក​កង​ទ័ព​ចេញ​ពី​តំបន់​មាន​ជម្លោះ​នោះ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​នេះ​គេ​នៅតែ​មិន​អាច​ដឹង​បាន​ថា ការដក​ទ័ព​នោះ​កើត​មាន​នៅ​ពេល​ណា​នោះ​ទេ ? ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី

Court Upholds Ruling on Exiled Prince




The Supreme Court ruled Wednesday to uphold a prison sentence and fine against Prince Norodom Ranariddh on charges of breach of trust, for the sale of the Funcinpec party headquarters in 2006.

Prince Ranariddh, who lives in exile, and whose self-named party appears to have one two seats in the National Aseembly, faces an 18-month prison sentence and $150,000 fine if he returns to Cambodia.

Supreme Court Judge Khem Pon said Wednesday the court was denying a request to drop the charges against the prince, upholding decisions by Phnom Penh Municipal and Appeals courts.

The Appeals Court verdict was “ fully valid,” Khem Pon said in the decision, which was reached by a five-judge panel after deliberations Wednesday morning.

The charges stem from the $3.6 million sale of Funcinpec’s headquarters in northern Phnom Penh when Prince Ranariddh was president of the party.

Party officials say he sold the headquarters without consulting them and further claim he kept some of the profits for himself.

Prince Ranariddh has said the decision against him was made by politically biased courts.

Source: VoA News

បានដាក់ប្រកាស ក្នុង Judiciary. ប្លាក៖ , , , , , . ទំលាក់ មួយវិចារ »

សម​រង្ស៊ី​ដឹកនាំ​ពលរដ្ឋ​រាប់​រយ​នាក់​តវ៉ា​លទ្ធផល​នៃ​ការបោះឆ្នោត

ប្រជាពលរដ្ឋ ​ប្រមាណ ៤០០​នាក់ បាននាំ​គ្នា​ប្រមូល​ផ្ដុំ​នៅ​ទីស្នាក់ការ​គណបក្ស​សម​រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ពុធ ៣០ កក្កដា ធ្វើការ​ជំទាស់​ទៅនឹង​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ អាណត្តិ​ទី​៤ ហើយ​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ឡើង​វិញ ។

RFA Photo/Thai Sothea

លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នកកាសែត​និង​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​នៅ​ឯ​ទីស្នាក់ការ​ គណបក្ស​សម​រង្ស៊ីក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​៣០ កក្កដា ២០០៨ អំពី​ករណី​បន្លំ​ទាក់ទង​នឹង​ការបោះឆ្នោត ។

ប្រធាន​គណបក្ស​សម​រង្ស៊ី គឺ​លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​មក​តវ៉ា​នោះ​ថា លោក​មិន​អាច​ទទួល​យក​លទ្ធផល​នៃ​ការបោះឆ្នោត​នោះ​បាន​ទេ ដោយសារ​មាន​មនុស្ស​ប្រមាណ ១​លាន​នាក់ មិន​បាន​បោះ​ឆ្នោត ។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «សូម​បង​ប្អូន​ទាំងអស់​គ្នា ប្រកាន់​គោល​ជំហរ​ឲ្យ​រឹងមាំ អត់​ទទួលស្គាល់​ការបោះឆ្នោត​នេះ ជា​ដាច់​ខាត ។ ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ឡើង​វិញ ទូទាំង​ប្រទេស​កម្ពុជា»

ការជួបជុំ​គ្នា​តវ៉ា​នេះ បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​គណបក្ស​សម​រង្ស៊ី បាន​ដើរ​ចែក​ខិត្ត​ប័ណ្ណ​អញ្ជើញ​អ្នក​ដែល​មិន​បាន​បោះឆ្នោត ឲ្យ​មក​តវ៉ា​នៅ​ទីស្នាក់ការ​គណបក្ស​សម​រង្ស៊ី ហើយ​ក្នុង​យុទ្ធនាការ​ចែក​ខិត្ត​ប័ណ្ណ​នោះ មាន​សកម្មជន​គណបក្ស​សម​រង្ស៊ី មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ឃាត់​ខ្លួន ដោយ​លើក​ហេតុផល​ថា ការពារ​សណ្ដាប់​ធ្នាប់​សាធារណៈ ។

ស្របពេល​នឹង​ការតវ៉ា​នោះ អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​ជុំវិញ​ ទីស្នាក់ការ​គណបក្ស​សម​រង្ស៊ី និង​តាម​ដង​ផ្លូវ​នានា ជិត​វិមាន​ឯករាជ្យ​ដើម្បី​ការពារ​ក្រែង​មាន​ការធ្វើ​បាតុកម្ម ហើយ​ក៏​មាន​ការ​ចូលរួម​ពី​អ្នក​សង្កេត​ការណ៍​របស់​សហភាព​អឺរ៉ុប មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ និង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ផង​ដែរ ។

ទោះ​ជា​យ៉ាងណា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា នឹង​មិន​មាន​ការបោះឆ្នោត​ឡើង​វិញ​នោះ​ទេ ។

តាម​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការបោះ​ឆ្នោត ឆ្នាំ​២០០៨​នេះ បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៩០​អាសនៈ គណបក្ស​សម​រង្ស៊ី ២៦​អាសនៈ គណបក្ស​សិទ្ធិ​មនុស្ស ៣​អាសនៈ គណបក្ស នរោត្តម រណឫទ្ធិ ២​អាសនៈ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ២​អាសនៈ ដែល​លទ្ធផល​នេះ ត្រូវ​បាន​ជំទាស់​ដោយ​គណបក្ស​ប្រឆាំង​ទាំង​បួន ។

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ទៀត​ថា គណបក្ស​ទាំង​បួន គឺ​គណបក្ស​សម​រង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​នរោត្តម រណឫទ្ធិ នឹង​ប្រមូល​ស្នាម​មេដៃ​ប្រជា​ពលរដ្ឋ ដែល​មិន​បាន​បោះឆ្នោត ឲ្យ​ធ្វើ​ការដាក់​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ បោះឆ្នោត ។

ស្ត្រី​ម្នាក់​ទៀត​រស់នៅ​ទីក្រុង​ភ្នំពេញ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា សមាជិក​គ្រួសារ​របស់​គាត់ មាន ៩​នាក់ ដែល​មាន​សិទ្ធិ​បោះឆ្នោត​តែ ៥​នាក់ មិន​បាន​បោះឆ្នោត​ឡើយ ដោយសារ​តែ​បាត់​ឈ្មោះ ។

ស្ត្រី​រូប​នោះ​បាន​សម្ដែង​ការសង្ស័យ​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​យ៉ាង​ដូច្នេះ​ថា៖ «កាលពេល ​ចុះ​ឈ្មោះ​បោះឆ្នោត បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ទៅ​មើល​ឈ្មោះ ហើយ​បើ​អត់​មាន​ឈ្មោះ យើង​នឹង​ចុះ ប៉ុន្តែ​ទៅ​មើល​ហើយ ឃើញ​មាន​ឈ្មោះ​ទាំងអស់ ហើយ​ក៏​អត់​ចុះ​ទេ ។ ដល់​ពេល​មក​បោះឆ្នោត ហេតុអី​ឈ្មោះ​គាត់​អត់​មាន ។ ដាក់​ឈ្មោះ​នៅ​សង្កាត់​ឲ្យ​យើង​ទៅ​មើល ពេល​នោះ​ឈ្មោះ​យើង​មាន ស្រាប់តែ​មក​បោះឆ្នោត ឈ្មោះ​យើង​អត់​មាន ។ អ៊ីចឹង​បាន​ន័យ​ថា បញ្ជី​ដែល គ.ជ.ប. ធ្វើ​នេះ គឺ​គាត់​ធ្វើ​ពីរ»

គួរ​ជម្រាប​ថា មន្ត្រី​ឃ្លាំមើល​ការបោះឆ្នោត​បាន​ឲ្យ​ដឹង​ថា ការបោះឆ្នោត​នៅ​កម្ពុជា​កាលពី​ថ្ងៃ​អាទិត្យ ២៧ កក្កដា មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​អន្តរជាតិ​ឡើយ ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី