ខ្មែរនិយម គឺជាវេបប្លក់មួយ ត្រូវបានបង្កើតឡើងដើម្បីប្រមែប្រមូលរាល់ព័ត៌មាននានាដែលបានចុះផ្សាយអំពីស្រុកខ្មែរ។
Khmerism is a weblog establishing in order to collect all information concerning to Srok Khmer.
| ច. | អ. | ព. | ព្រ. | សុ. | សៅ. | អាទិ. |
|---|---|---|---|---|---|---|
| « កញ្ញា | ||||||
| 1 | 2 | 3 | 4 | 5 | 6 | |
| 7 | 8 | 9 | 10 | 11 | 12 | 13 |
| 14 | 15 | 16 | 17 | 18 | 19 | 20 |
| 21 | 22 | 23 | 24 | 25 | 26 | 27 |
| 28 | 29 | 30 | 31 | |||
ខ្មែរនិយម គឺជាវេបប្លក់មួយ ត្រូវបានបង្កើតឡើងដើម្បីប្រមែប្រមូលរាល់ព័ត៌មាននានាដែលបានចុះផ្សាយអំពីស្រុកខ្មែរ។
Khmerism is a weblog establishing in order to collect all information concerning to Srok Khmer.
ខែ តុលា 13, 2008 ម៉ោង 8:25 ព្រឹក
រីករាយ ណាស់បង
ថ្ងៃនេះឃើញថា
អាកាសធាតុ ល្អណាស់
បងយល់យ៉ាងណាដែរ
ខែ តុលា 14, 2008 ម៉ោង 10:04 ព្រឹក
បាទ អាកាសធាតុពិតជាល្អមែនថ្ងែនេះ។ ខ្យល់ជំនោរបក់រំភើយៗម្តងៗពីទិសឧត្ដរ ហាក់ប្រាប់យើងថា រដូវត្រជាក់ ឬ ខែកក្ដិកជិតឈានមកដល់ហើយ។
បងមានអារម្មណ៍ថាស្រស់ស្រាយមែនទែន ហើយមានការនឹករឭកស្រុកក៏ណាស់ដែរ ព្រោះថាពេលនេះសន្ទូងកំពុងតែបែកគុម្ពពេញស្រែ ពណ៌បៃតងស្រងាត់ ចុងស្រូវយោលយោគតាមកម្លាំងវាយោរ ជាមួយនឹងសំឡេងកូនក្អាត់កូនក្អុកយាសយំឆ្លើយឆ្លងគ្នា ស្របវេលាសាយ័ន្ត ដែលព្រះសុរិយាកំពុងតែបន្ទាបខ្លួនប្រុងនឹងលិចបាត់នៅឯនាយដាច់កន្ទុយភ្នែក។ យូរៗម្តងយើងឭសត្តគោយំ “ អូម៉ហ៍” ពីឆ្ងាយល្វើយៗ ឬក៏សំឡេងបក្សីបន្ទរសំនៀងពីដើមប្រឹក្សាដែលដុះមួយៗកណ្តាលវាលស្រែ។
បើសិនជាបងអាចធ្វើជាមនុស្សម្នាក់ដែលមិនខ្វល់ពីបញ្ហាជីវភាព គ្រួសារ និងប្រទេសជាតិ ហើយទៅរស់នៅជាមួយនឹងធម្មជាតិបែបនោះវីញ មិនដឹងជាល្អយ៉ាងណាទេ។ សង្ឃឹមថាពេលបងមានអាយុចំណាស់បន្តិចទៅ ហើយបញ្ចប់រាល់ភារកិច្ចអស់ហើយ បងនឹងត្រឡប់ទៅរស់នៅក្នុងជីវភាពដ៏សាមញ្ញដែលគ្មានក្តីកង្វល់ បើកភ្នែកឡើងឃើញតែធម្មជាតិស្រស់បំព្រង មានមាន់ទា គោក្របី បក្សាបក្សី ដើមឈើ បន្លែបង្កា ច្បារដំណាំ នៅជុំវិញខ្លួន… ហា… ពិតជាឋានសួគ៌លោកីយហើយ។
ប៉ុន្តែសព្វថ្ងៃ បញ្ហាច្រើនណាស់រង់ចាំយើងទាំងអស់គ្នាចូលរួមដោះស្រាយ។ អំពើពុករលួយដែលមានលក្ខណៈជាប្រព័ន្ធ ការកិបកេងសម្បត្តិថវិកាជាតិ បក្ខពួក ខ្សែរយៈ ភាពអយុត្តិធម៌ ឆក់ប្លន់ កាប់សម្លាប់ បាញ់ប្រហារ ល្បែងពាលា បងតូចបងធំ ការរឹបអូសដីធ្លីរបស់អ្នកក្រីក្រ អនក្ខរភាព ទុរគតភាព អនាថា ការជួញដូរមនុស្ស អន្តោរប្រវេសន៍ ការជ្រៀតជ្រែកឈ្លានពានពីប្រទេសជិតខាង។ល។ ទាំងអស់នេះសុទ្ធតែកំពុងរស់ចាំការចូលរួមដោះស្រាយពីខ្មែរគ្រប់រូប ហើយដែលអាចសម្រេចទៅបាន លុះត្រាតែថ្នាក់ដឹកនាំប្រទេសជាតិមានសុឆន្ទៈនឹងធ្វើ។ សំណួរនៅត្រង់ថាតើថ្នាក់ដឹកនាំយើងមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយទេ?
ខែ តុលា 14, 2008 ម៉ោង 10:05 ព្រឹក
មកហើយកុំស៊យ ត្រូវ បញ្ចេញ មួយមាត់ សិន
អាយ៉ង យួន ហ៊ុន សែន អាជន ក្បត់ជាតិ
ខ្ញុំ ជេរ ពិរោះ ដែរ ទេបង។
ខែ តុលា 14, 2008 ម៉ោង 10:26 ព្រឹក
បងមិនមានយោបល់ត្រង់ចំណុចនេះទេ ទុកឲ្យលោកអ្នកអានឲ្យតម្លៃចុះ។
បងគ្រាន់តែនិយាយដោយខ្លីថា ជាគំនិតរបស់បង អ្នកដែលគេបានទទួលលាភសក្ការៈពីការដឹកនាំរបស់លោក ហ៊ុន សែន គេចាត់ទុកគាត់ជាវីរបុរស គ្រប់ម៉ាត់គឺ “ សម្តេចតេជោរ” ។ ផ្ទុយទៅវិញ អ្នកដែលទទួលរងការឈឺចាប់ (រាប់ទាំងការឈឺចាប់ខាងផ្លូវកាយ និងផ្លូវចិត្ត) ពីការដឹកនាំរបស់គាត់ គេពិតជា ឬប្រហែលជាយល់ថា ការជេររបស់ប្អូននេះពិរោះណាស់។
ទោះជាយ៉ាងណា បងសូមបន្ថែមគំនិតរបស់បងដែលឈរជាកណ្ដាល ថា ក្នុងនាមយើងជាអ្នកចេះដឹង បានរៀនសូត្រខ្ពង់ខ្ពស់ យើងគប្បីជ្រើសរើសពាក្យពេចន៍ណានិយាយ ទោះបីរិះគន់ក្តី គួរតែបង្ហាញថាជាមនុស្សចេះដឹង មានវប្បធម៌ខ្ពង់ខ្ពស់។ កំហឹងមិនអាចដោះស្រាយបញ្ហាបានយូរអង្វែងទេ។ ប៉ុន្តែនេះជាគំនិតផ្ទាល់ខ្ឡួនរបស់បង ហើយបងក៏មិនឲ្យតម្លៃថាប្រសាសន័ប្អូនខុសទាស់ដែរ។
ខែ តុលា 14, 2008 ម៉ោង 10:50 ព្រឹក
ខ្ញុំសែនរីករាយ ខ្លាំង ណាស់
ដែលខ្ញុំ កើត មកជាកូន ខ្មែរ
ហើយ ខ្ញុំយល់ ខ្ញុំ ដឹង ខ្ញុំ ឮ
ខ្ញុំឃើញ ច្បាស់ណាស់ និងភ្នេក
បើខ្ញុំនិយាយ ទៅវាអត់មាន ន័យ
អ្វីទាំងអស់ តែខ្ញុំមិន អស់ សង្ឃឹម
ទេក្នុងជាតិនេះ ខ្ញុំតែឈ្នះ ខ្ញុំមិនត្រូវចាញ់
ខ្ញុំជាកូន ខ្មែរ មួយ រូប និងគេដែរ
ខ្ញុំមានការឈឺចាប់ខ្លាំង ណាស់
បើសិន ខ្ញុំ អាចទទួល ម្នាក់ឯង បាន
ខ្ញុំ ទទួលវាភ្លាម មិនឲ្យកូនខ្មែរ
ហូរ ឈាម ជារៀងរាល់ថ្ងៃទេ
ព្រោះតែខ្ញុំ បាន តែគិត
ខ្ញុំបាន តែឈឺចាប់
ឈឺចាប់ តែម្នាក់ឯង រាល់ថ្ងៃ។
ព្រោះអី ប្រទេស ខ្មែរសព្វថ្ងៃ
មាន ប្រជាធិបតេយ្យ តែឈ្នោះ
ប្រជាជន ខ្មែរ រងទុក្ខ វេទនា
មានការកាប់ សម្លាប់
ឆក់ ប្លន់ ជារៀងរាល់ថ្ងៃ
ហើយ យួន នៅពាសពេញទឹកដី
ហើយ យើងជាកូន ខ្មែរ គ្រប់
រូប រងចាំ ដល់ ណាទៀត។
អ្នក បាន អាន សៀវភៅ លេឌើរ សីប
រឿង សាមកុក ស៊ុន សឺរ
ថា មុននិងឈ្នះ សត្រូវ
ត្រូវឈ្នះខ្លួនឯង ជាមុនសិន
សត្រូវ ត្រូវមាន ចំណុចខ្សោយ
ហើយ និងខ្លាំង
ដើម កំប៉ោក នៅក្នុងទឹក
ក្រោកពីព្រឹក រលឹកមិន ឃើញ
អរគុណ សម្រាប់ការ ណែនាំ
ដល់ខ្ញុំ។
ខែ តុលា 14, 2008 ម៉ោង 12:12 ល្ងាច
តាមរយៈវិចាររបស់ប្អូន បងបានយល់ពីអារម្មណ៍ និងការឈឺចាប់ពិតប្រាកដរបស់ប្អូន។ បងក៏សូមរួមចំណែកក្នុងការឈឺចាប់ទាំងអស់នេះដែរ។
បងក៏នៅតែមានសង្ឃឹមដូចប្អូនអញ្ចឹងដែរថា ថ្ងៃណាមួយយើងនឹងបានប្រសើរជាងនេះ។ ថ្ងៃណាមួយខ្មែរនឹងយល់អំពីភាពពិតនៃចរិតនយោបាយ ហើយខ្មែរនឹងមានអ្នកដឹកនាំដែលមានឆន្ទៈបម្រើជាតិ បម្រើប្រជាពលរដ្ឋពិតប្រាកដ។
សូមបួងសួងឲ្យខ្មែរទាំងអស់ ទាំងអ្នកដឹកនាំ និងរាស្ត្រប្រជា ចេះពិចារណារឿងជាតិ និងសង្គម រួបរួមគ្នាដោះស្រាយរាល់បញ្ហា (សំខាន់បំផុតបញ្ហាអន្តោប្រវេសន៍) និងមិនលុះលង់ក្រោមឥទ្ធិពលប្រទេសណាមួយឡើយ។
ខែ តុលា 14, 2008 ម៉ោង 12:39 ល្ងាច
ដោយសេចក្តីរីករាយ ជាពន ពេក
ខ្ញុំមិនអស់ សង្ឃឹម នៅក្នុងឆាក
បាទខ្ញុំយល់ថា ការប្រើអារម្មណ៍
វាមិន ធ្វើឲ្យ បានផល ល្អនោះទេ
ត្រង់ចំណុចខ្សោយ និងចំណុចខ្លាំងនោះ
ការពិត ទៅ គ្មាន អ្វីក្រៅពីការជឿជាក់
នោះទេ ដែលធ្វើឲ្យ យើងមានសង្ឃឹម
កាលណា យើងមាន ថាមពល
ទាំង កំលាំង កាយ កំលាំង ចិត្ត និង
កំលាំង បញ្ញា នោះ និងការសាមគ្គី
ធ្វើឲ្យ ឈ្នះ អស់ សត្រូវ ទាំង ពួង
បាទដោយ សេចក្តីរាបអាន ពីខ្ញុំ។